ជំនួបរវាងថ្នាក់ដឹកនាំ CLC និងតំណាងក្រសួងការងារពាក់ព័ន្ធនឹងវិវាទនិងបណ្ដឹងផ្សេងៗក្នុងវិស័យការងារ

រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការី បានជួបពិភាក្សាជាមួយតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមានឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការ និងសហការីរបស់ក្រសួងការងារ អំពីដំណើរការ និងការវិវត្តផ្នែកច្បាប់ជុំវិញវិវាទ និងបណ្ដឹងក្នុងវិស័យការងារចំពោះថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងការពិភាក្សានេះ អង្គប្រជុំបានលើកឡើងពីករណីជាច្រើន រួមមាន៖
– បណ្ដឹងព្រហ្មទណ្ឌប្រឆាំងទៅនឹងថ្នាក់ដឹកនាំសហព័ន្ធ សហជីព
– ការតាមដានសំណុំរឿង និងបណ្ដឹងជាប់គាំង
– ការបកស្រាយច្បាប់ស្ដីពីការទូទាត់សំណង ការចុះបញ្ជីសហជីព
– ការបញ្ឈប់ថ្នាក់ដឹកនាំ
– ករណីសំណុំរឿង ៩៩ ករណីដែលនៅសល់
– និងបញ្ហាប្រឈមផ្សេងៗទៀតរបស់សហជីព កម្មករនិយោជិត

បន្ទាប់មកពីពីភាក្សាអស់រយៈពេលជាង ៤ មក ភាគីរាជរដ្ឋាភិបាល និងសហជីពបានឯកភាពគ្នានឹងប្រមូលសំណុំរឿងទាំងអស់មកធ្វើការពិភាក្សា និងដោះស្រាយ ដើម្បីឱ្យមានដំណោះស្រាយសមស្របសម្រាប់ភាគីនីមួយៗ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish