កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួម និងធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សា «សារៈសំខាន់នៃការធ្វើនិយ័តកម្មក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងបរិយាបន្ន» នៅសណ្ឋាគារ សាន់ អ៊ែន មូន ទីក្រុងភ្នំពេញ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីប្រព័ន្ធសន្តិសុខសង្គម និងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម។ ជាមួយគ្នាដែរ វេទិកានេះ បានផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់លើកឡើងអំពីបញ្ហាប្រឈមផ្សេងៗទាក់ទងនឹងសេវាសន្តិសុខសង្គម។
សូមបញ្ជាក់ថា វេទិកាពិភាក្សានេះដែរ ត្រូវបានរៀបចំដោយអង្គការអុកស្វាមប្រចាំកម្ពុជា និងនិយ័តករសន្តិសុខសង្គម។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...