រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សហភាពការការកម្ពុជា (CLC Cambodia) ដោយមានការគាំទ្រពី OXFAM Cambodia, WSM, Laudes Foundation, INSPIR, DGD, និង UNION TO UNION បានសហការរៀបចំវេទិកាពិភាក្សាស្ដីពី «ច្បាប់ និងកិច្ចគាំពារសង្គមនៅកម្ពុជា» នៅសណ្ឋាគារសាន់វេ។
នៅក្នុងវេទិកាពិភាក្សានេះដែរ មានការអញ្ជើញចូលរួមពីលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គម នៃអង្គការអុកស្វាម លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក បេឡាជាតិសន្តិសុខសង្គម, លោក ទេព សុភណ្ឌ នាយកគ្រប់គ្រងទូទៅ តំណាង Cambodian Federation of Employers and Business Associations (CAMFEBA) និងតំណាងអង្គការ សមាគម សហព័ន្ធ សហជីព កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធប្រមាណ ១០០ នាក់ (ស្ត្រីប្រហែលជា ៦០%)។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...