សេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ម៉ម រិទ្ធី

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៦ ល្ងាចនេះ កងកម្លាំងសមត្ថកិច្ចបុស្ដិ៍នគររដ្ឋបាលសង្កាត់បឹងទំពុនទី២ បានឡោមព័ន្ធការិយាល័យសហភាពការងារកម្ពុជា ដើម្បីឃាត់ខ្លួនលោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) ពីបទ«ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ដែលពាក់ព័ន្ធនឹងការផ្សាយផ្ទាល់របស់លោកអំពីវិវាទការងារនៃសណុំរឿងក្រុមហ៊ុនជីនប៉ីគ្រុប ឯ.ក. ក្នុងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ។

បញ្ជាក់ៈ លោក ម៉ម រិទ្ធី ត្រូវបាននាំខ្លួូនទៅបុស្ដិ៍នគររដ្ឋបាលសង្កាត់បឹងទំពុនទី២ ដើម្បីស្ដាប់ដីការ ហើយបន្ទប់មកលោកត្រូបានបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish