ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ឆ្នាំទី២ ដើម្បីចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់២០២៥។
សូមបញ្ជាក់ផងដែរថា តំណាងភាគីកម្មករបានលើកឡើងនូវតួលេខចំនួន ២១៨ ដុល្លារអាមេរិក ដើម្បីចរចាជាមួយភាគីនិយោជក និងរាជរដ្ឋាភិបាល៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...