ក្រុមការងារសហភាពការងារកម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការងារ

ព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្មករវិស័យទេសចរណ៍សេវាកម្មកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាល ការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាមួយនឹងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកប្រធាន អាត់ ធន់ បានលើកឡើងពីបញ្ហាប្រឈមនានាក្នុងវិស័យទេសចសរណ៍ជាច្រើនដូចជា៖ ការបិទគ្រឹះស្ថានសហគ្រាសមិនទាន់បានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ការមិនទាន់បានកំណត់ប្រាក់ធានានុគ្រោះវិស័យទេសចរណ៍ ការមិនផ្តល់ប្រាក់រំលឹកការងារ ការមិនទាន់មានការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យទេចរណ៍ ករណីវិវាទការងារក្រុមហ៊ុនស្នាមញញឹមអង្គរ ករណីវិវាទព្រលានយន្តហោះសៀមរាប ភ្នំពេញ ករណីវិវាទរួម និងបុគ្គល និងបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងសហជីព ដែលបានដាក់ជូនតាំងពីឆ្នាំ២០១៩កន្លងមក។

កិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងការងារ បានឆ្លើយតបទៅនឹងការស្នើរបស់ខាងភាគីសហជីព និងចំណុចមួយចំនួនខាងលើ ហើយបានឯកភាពការជួបពិភាក្សាជាមួយសហភាពការងារកម្ពុជា ក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីស្តាប់ការលើកឡើង និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងវិស័យការងារ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish