វេទិកាប្រចាំឆ្នាំ រវាងបេឡាជាតិសន្ដិសុខសង្គមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត

ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក អាត់ ធន់ និងសហការីបានចូលចូលរួមវេទិកាប្រចាំឆ្នាំ រវាងបេឡាជាតិសន្ដិសុខសង្គមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្ដិសុខសង្គមប្រកបដោយបរិយាបន្នឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅសណ្ឋាគារសុខា។

ថ្លែងនៅក្នុងកិច្ចពិភាក្សាទី១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា​ បានមានប្រសាសន៍ថា ការចុះបញ្ជីសមាជិក ប.ស.ស. មានការកើនឡើង ប៉ុន្តែមិនទាន់បានទូលំទូលាយនៅឡើយទេ បើទោះបីជានៅក្នុងវិស័យណាមួយក៏ដោយ។ លោកបានបន្ថែមថា ជាក់ស្ដែងក្នុងវិស័យសំណង់ បុគ្គលិកដែលធ្វើការនៅក្នុងការិយាល័យមានបណ្ណ ប.ស.ស. ខណៈដែលកម្មករផ្នែកផ្សេងទៀតក្នុងវិស័យនេះមិនមានជាដើម។

លោកក៏បានលើកឡើងអំពីបញ្ហាប្រឈមផ្សេងៗដែលជាកត្តាជំរុញឱ្យកម្មករទាំងក្នុងនិងក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ភាគច្រើនមិនទទួលបានបណ្ណ ប.ស.ស ដោយសារតែមានកិច្ចសន្សាការងារក្នុងរយៈពេលខ្លី ថៅកែកគេចវេសមិនចុះបញ្ជីឱ្យតែម្ដង​ ការយល់ដឹងអំពីរបបសន្តិសុខសង្គមនៅមានកម្រិត និងបញ្ហាផ្សេងៗទៀត។

ក្នុងនាមតំណាងឱ្យកម្មករនិយោជិត លោកក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចុះបញ្ជីបណ្ណ ប.ស.ស. ធ្វើអធិការកិច្ចក្នុងក្រុមហ៊ុននីមួយៗ ប.ស.ស.អនុវត្តរបបទាំងអស់ដែលមាននៅប្រព័ន្ធកិច្ចគាំពារសង្គម ពិនិត្យមើលច្បាប់បទដ្ឋានផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិត បញ្ជូលអង្គការសង្គមស៊ីវិលនិងសហជីពចូលទៅក្នុងរចនាសម្ព័ន្ធនៃការតាក់តែងគោលការណ៍នៃបណ្ណ ប.ស.ស. និងពិនិត្យមើលលើសេវាកម្មរបស់ពេទ្យរដ្ឋនិងឯកជនដែលបានសហការជាមួយរបបសន្ដិសុខសង្គម។

វេទិកានេះ សហការរៀបចំដោយ ការពារសង្គមកម្ពូជា បេឡាជាតិសន្ដិសុខសង្គម គាំពារសង្គម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអុកស្វាម ហើយគាំទ្រដោយ Laudes Foundation, EU, និង DGD ហើយមានអ្នកចូលរួមចំនួន២៦០ ក្នុងនោះស្ត្រី៤០ ភាគរយ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish