នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលក្រោមប្រធានបទ «គាំពារសង្គម និងសិទ្ធិការងារក្នុងវិស័យកសិ-ស្បៀងអាហារ»។
ក្នុងនោះដែរ លោក អាត់ ធន់ បានចែករំលែក និងធ្វើបទបង្ហាញអំពី៖
១.រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
២.ច្បាប់ស្ដីពីការងារ
៣.ច្បាប់ស្ដីពីសហជីព
៤. សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
៥.កម្ពុជាឱ្យសច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារ
៦.គោលការណ៍ការងារសមរម្យរបស់អង្គការ ILO
៧.ការងារសមរម្យសម្រាប់ប្រទេសកម្ពុជា (DWCP 2024-2028)
វគ្គបណ្ដុះបណ្ដាលនេះដែររៀបចំដោយអង្គការ OXFAM កម្ពុជា ដែលមានសិក្ខាកាមសរុប ៣៥ នាក់ មកពី ៤ អង្គការ៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...