លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) និងសហការីបានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «នីតិវិធីក្រមព្រហ្មទណ្ឌនិងរដ្ឋប្បវេណី និងសិទ្ធិនៃការប្រកបមុខរបរ» ដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...