វគ្គបណ្តុះបណ្តាលស្តីពី «យេនឌ័រ និងអត្ថប្រយោជន៍មាតុភាពនៃប្រព័ន្ធគាំពារសង្គម»

សហភាពការងារកម្ពុជា (CLC) បានរៀបចំសិក្ខាវគ្គបណ្ដុះបណ្ដាលស្ដីពី «យេនឌ័រ និងអត្ថប្រយោជន៍មាតុភាពនៃប្រព័ន្ធគាំពារសង្គម» ដល់អ្នកចូលរួមប្រមាណ ៣០ នាក់ ដែលជាថ្នាក់ដឹកនាំ សកម្មជន សមាជិកនៃសហព័ន្ធសហជីព និងសមាគមនៃចម្រុះវិស័យរបស់សហភាពការងារកម្ពុជា ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖
– ផ្តល់ចំណេះដឹងពី យេនឌ័រ និងអត្ថប្រយោជន៍មាតុភាពនៃប្រព័ន្ធគាំពារសង្គមដល់ក្រុមគោលដៅ
– ចង់ឃើញអ្នកចូលរួមមានសមត្ថភាព ចែករំលែកការយល់ដឹងរបស់ខ្លួនទៅដល់ក្រុមការងារ សហគមន៍ និងអ្នកពាក់ព័ន្ធឱ្យយល់ពីព័ត៌មានដែលបានផ្តល់នៅក្នុងវគ្គបណ្តុះបណ្តាល
– ចង់ឃើញមានការលើកកម្ពស់យេនឌ័រ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ។

<វគ្គបណ្តុះបណ្ដាលនេះ> ត្រូវបានធ្វើឡើងក្រោមគម្រោង «លក្ខខណ្ឌរស់នៅកាន់តែប្រសើរសម្រាប់កម្មករទាំងអស់គ្នា» ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish