សហភាពការងារកម្ពុជា (CLC) បានរៀបចំសិក្ខាស្ដីពី «សិទ្ធិការងារ និងកិច្ចគាំពារសង្គមសម្រាប់កម្មករនិយោជិតកម្ពុជា» ដល់អ្នកចូលរួមប្រមាណ ៦០ នាក់ ដែលជាសមាជិកសមាជិកានៃសហព័ន្ធសហជីព និងសមាគមចម្រុះវិស័យរបស់សហភាពការងារកម្ពុជា កាលពីថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះសហជីព ខេត្តសៀមរាប។
នៅក្នុងសិក្ខាសាលានេះ វាគ្មិនពាក់ព័ន្ធបានចែករំលែកស្ដីពី ស្ថានភាពទូទៅរបស់សហជីពឯករាជ្យ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងការវិវត្តចុងក្រោយ សរសរស្ដម្ភទាំង ៤ របស់ការងារសមរម្យ និងបទបង្ហាញសំខាន់ៗផ្សេងទៀត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមជំនួយថវិការបស់អង្គការអុកសុកស្វាម និងសហភាពអឺរ៉ុប។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...