ថ្ងៃទី04 ខែមីនា ឆ្នំា2024 លោកប្រធាន អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ប្រព័ន្ធគាំពារសង្គម និងព័ត៌មានខ្លះៗនៃការចរចារប្រាក់ឈ្នួលអប្បរមាដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន» នៅរោងចក្រ ថបសាមមីត (Top Summit) ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅក្នុងបទបង្ហាញនេះ លោកបានចែករំលែកអំពីការវិវត្តចុងក្រោយនៃប្រព័ន្ធគាំពារសង្គម ជាពិសេសពាក់ព័ន្ធនឹងរបបសន្ដិសុខសង្គម ដែលផ្ដល់អត្ថប្រយោជន៍ដល់មន្ត្រីរាជការ កម្មករនិយោជិតស្ថិតនៅក្រោមច្បាប់ការងារ និងបុគ្គលស្វ័យនិយោជន៍។
បន្ថែមពីនេះ លោកក៏បានចែករលែកអំពីព័ត៌មានខ្លះៗអំពីការកិច្ចខិតខំប្រឹងប្រែងរបស់សហជីពតំណាងកម្មករនិយោជិតនៅក្នុងការចរចារត្រីភាគីអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែរ។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ មានការចូលរួមចំនួន ៥៦ នាក់ដែលជាថ្នាក់ដឹកនាំសហជីព និងបុគ្គលិកសហភាពការងារកម្ពុជា។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...