វគ្គសិក្សាស្ដីពី សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការតស៊ូមតិ

កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួម និងមានមតិសំណេះសំណាលជាមួយនឹងសិក្ខាកាមចំនួន ៤៥ នាក់នៅក្នុងវគ្គសិក្សាស្ដីពី «សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការនិយាយស្ដីប្រកបដោយសុវត្ថិភាព» និង «ការតស៊ូមតិផ្នែកសិទ្ធិមនុស្សប្រកបដោយឥទ្ធិពល និងការត្រៀមរៀបចំធ្វើការបញ្ចុះបញ្ចូលប្រកបដោយជោគជ័យ» នៅអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) រាជធានីភ្នំពេញ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពរបស់មេដឹកនាំសហជីពអំពីសេរីភាពនៃការនិយាយស្ដីដោយផ្អែកលើច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចរិតលក្ខណៈនៃបទញុះញង់ និងបរិហាកេរ្តិ៍ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ និងវិធីសាស្ត្រស្របច្បាប់ជាក់ស្ដែងដើម្បីបង្ការកុំឱ្យកើតមាន។

វគ្គសិក្សានេះដែរ មានរយៈពេល ០២ ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ហើយត្រូវបានរៀបចំដោយ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ដោយសហការជាមួយ សហភាពការងារកម្ពុជា (CLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU ស៊ីខៅឌូ) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការតម្លាភាពកម្ពុជា(TIC Cambodia) ក្រោមជំនួយថវិការបស់សហភាពអឺរ៉ុបតាមរយៈសកម្មភាពគម្រោង BELIEVE។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish