រសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា តំណាងឲ្យភាគីកម្មករនិយោជិត បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី នៃគណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន លើការពិនិត្យនិងតាមដានវឌ្ឍនភាពការងាររបស់ខ្លួននា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន ដោយមានការចូលរួមពីសមាសភាពត្រីភាគី រួមមាន តំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការនគរបាលជាតិ សមាគមនិយោជក និងសហជីព ជាសមាជិកគណៈកម្មការ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងយន្តការត្រីភាគី ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារនៅកម្ពុជា៕
ប្រភព៖ ក្រសួងការងារ
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...