ក្រុមសហជីពដាក់ញ្ញត្តិរួមគ្នាទៅក្រសួងការងារ​ ក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ​ ឆ្នាំ២០២១

សហភាពការងារកម្ពុជា​ រួមជាមួយសហព័ន្ធវិស័យដឹកជញ្ជូន​ (CTWF) វិស័យសំណង់​(BWTUC) និងវិស័យកសិកម្ម​ (CAWF) រួមទាំងវិស័យមួយចំនួនទៀត​ បានរួមគ្នា​ដាក់ញ្ញត្តិ​ និងថ្លែងសាររួមគ្នា​ ក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៣ ឆ្នាំ២០២១​ មុខក្រសួងការងារ​ និបណ្តុះបណ្តាលវិជ្ជាជីវះ​។

ក្នុងឱកាសថ្ងៃនេះផងដែរ​ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា​ បានថ្លែងសារ ស្នេីក្រសួងការងារ​ និងរាជរដ្ឋាភិបាលដោះស្រាយសំណេីរួមចំនួន​ ៧ចំណុចដូចខាងក្រោម​៖

  1. ស្នើក្រសួងបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត៤០ដុល្លារអាមេរិក ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ព្រមទាំងពង្រីកដល់វិស័យផ្សេងៗផងដែរ។
  2. ស្នើក្រសួងបន្តពង្រឹង និងពង្រីករបបសន្តិសុខសង្គមដល់កម្មករនិយោជិត ដែលងាយរងគ្រោះ ផ្សេងទៀត ជាពិសេស វិស័យកសិកម្ម សំណង់ និងសិប្បកម្មកែច្នៃ រួមទាំងអនុវត្តរបបសោធននិវត្ត ឱ្យបានឆាប់បំផុត។
  3. ស្នើក្រសួងចុះអធិការកិច្ចនៅតាមបណ្ដាក្រុមហ៊ុន គ្រឹះស្ថាន សហគ្រាសទាំងឡាយណា ដែលបាន បញ្ឈប់កម្មករនិយោជិត និងមិនបានផ្ដល់អត្ថប្រយោជន៍តាមច្បាប់ ជាពិសេសបញ្ឈប់តំណាង សហជីពដែលត្រូវបានការពារដោយបញ្ញត្តិច្បាប់។
  4. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចូលមកវិញនូវថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានប្រាក់ឈ្នួល ជាពិសេស ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ(១០ធ្នូ) និងទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស (២៣តុលា)។
  5. ស្នើក្រសួង ជួយពន្លឿនការដោះស្រាយវិវាទការងាររបស់សហជីព ដែលនៅជាប់គាំងទាំងក្នុង និង ក្រៅប្រព័ន្ធតុលាការ។
  6. ស្នើក្រសួង និងរាជរដ្ឋាភិបាល រៀបចំឱ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ក្នុងវិស័យសំណង់ ទេសចរណ៍ និងសេវាកម្ម ដឹកជញ្ជូន និងវិស័យសំខាន់ៗមួយចំនួនទៀត។
  7. ស្នើក្រសួង និងរាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងសាំង និងទំនិញសំខាន់ផ្សេងៗ ដើម្បីធានាជីវភាព រស់នៅ របស់កម្មករនិយោជិត និងប្រជាពលរដ្ឋ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១០១២៧៨ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ៨ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 998 806ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • info@clccambodia.orgឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish