ប្រាក់ឈ្នួលអប្បបរមាថ្មី 204$ សម្រាប់កម្មករកាត់ដេរឆ្នាំ២០២៤

នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តចូលរួមកិច្ចចរចាចុងក្រោយជាលក្ខណៈត្រីភាគី ដើម្បីទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។

បើតាមលទ្ធផលនៃការប្រជុំ បានបង្ហាញថា៖
⁃ ភាគីនិយោជកបានឯកភាពតម្លើងប្រាក់ឈ្នូលចំនួន ២០២ដុល្លារ។
⁃ ភាគីសហជីព តំណាងកម្មករស្នើតម្លើង ប្រាក់ឈ្នូលចំនួន ២១៣ ដុល្លារ ចំនួន៥នាក់ និង ២០៤ ដុល្លារចំនួន ១២នាក់។
⁃ ភាគីរាជរដ្ឋាភិបាលឯកភាពតម្លើងប្រាក់ឈ្នូលចំនួន ២០២ ដុល្លារ

ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ២០លើក ភាគីពាក់ព័ន្ធ មិនបានឯកភាព គ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានលើកនូវតួលេខ ចំនួន ២ផ្សេងគ្នា គឺតួលេខ ២០៤ដុល្លារអាម៉េរិក និង ២១៣ដុល្លារអាមេរិក ខណៈតំណាងភាគីនិយោជក បានលើកនូវតួលេខចំនួន ២០២ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខចំនួន ២០២ ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអនុវត្តនូវនីតិវីធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
តួលេខចំនួន ២០២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦ លើ ៥១សំឡេង
តួលេខចំនួន ២០៤ ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០ លើ ៥១សំឡេង
តួលេខចំនួន ២១៣ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៥ លើ ៥១សំឡេង។
ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សូមស្នើតួលេខចំនួន ២០២ ដុល្លារ។

បើតាមលោក អាត់ ធន់ ក្រោយពីលទ្ធផលនៃការបោះឆ្នោត ជាលទ្ធផលចុងក្រោយនៃការបោះឆ្នោតគឺ2$ នាយករដ្ឋមន្ត្រីថ្មីបន្ថែម 2$ ដូចនេះប្រាក់អប្បបរមាថ្មីចំនួន 204$ សម្រាប់ឆ្នាំ២០២៤។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish