🧏♂️ការងារសមរម្យ (Decent Work) គឺពាក់ព័ន្ធនឹងឱកាសការងារដែលមានផលិតភាព និង ផ្តល់នូវប្រាក់ចំណូលសមរម្យ សន្តិសុខនៅកន្លែងធ្វើការ និងកិច្ចគាំពារសង្គមសម្រាប់ទាំងអស់គ្នា ឱកាសរៀនសូត្រសម្រាប់ការអភិវឌ្ឍខ្លួនក្នុងពេលខាងមុខ និងការធ្វើសមាហរណកម្មសង្គម សេរីភាពសម្រាប់កម្មករនិយោជិតក្នុងការបញ្ចេញកង្វល់របស់ពួកគេ ការចងក្រងសហជីព និងមានសិទ្ធិចូលរួមក្នុងការសម្រេចចិត្តលើកិច្ចការទាំងឡាយណា ដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកគេ ព្រមទាំងទទួលបានឱកាស និងតម្លៃស្មើគ្នាសម្រាប់បុរស និងស្ត្រីគ្រប់រូប។
♻️សសរស្ដម្ភទាំង ៤ របស់ការងារសមរម្យមាន ការបង្កើតការងារ ធានាសិទ្ធិការងារ ការពង្រីកកិច្ចគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម។
✅<សកម្មភាពនេះ> គឺជាផ្នែកមួយនៃគម្រោង «លក្ខខណ្ឌរស់នៅកាន់តែប្រសើរសម្រាប់កម្មករទាំងអស់គ្នា» ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...