ថ្នាក់ដឹកនាំសហភាពការងារកម្ពុជា (CLC) និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលា «ការឆ្លុះបញ្ចាំង និងការធ្វើផែនការ ២០២៣-២០២៤» ដែលផ្តោតលើការធ្វើឲ្យប្រសើរឡើងដល់គាំពារសង្គម និងសិទ្ធិការងាររបស់កម្មករជាស្រ្តី ក្នុងវិស័យកសិ-ស្បៀងអារហា ២០២២-២០២៦ កាលពីថ្ងៃទី១៧ ដល់ ១៩ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ។
ក្នុងសិក្ខាសាលានោះផងដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពប្រព័ន្ធកិច្ចគាំពារសង្គមនៅកម្ពុជា ក៏ដូចជាលទ្ធផលផ្លែផ្កាមួយចំនួនធំក្នុងការអនុវត្តគម្រោង ជួយដល់កម្មករនិយោជិតក្នុងវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត មានភាពប្រសើរឡើងផងដែរ។
សិក្ខាសាលានេះ រៀបចំដោយ Oxfam in Cambodia ក្រោមការគាំទ្រថវិកាដោយរដ្ឋាភិបាលបែលហ្សិក (DGD).
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...