នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការីបានចូលរួមសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ វេទិកាអាស៊ានលើកទី១៦ ស្ដីអំពីទេសន្តរប្រវេសន៍ (AFML) លើប្រធានបទ “ការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធទេសន្តរប្រវេសន៍ការងារស្របច្បាប់ក្នុងតំបន់អាស៊ាន” ។
ក្នុងឱកាសនោះដែរលោក អាត់ ធន់ បានធ្វើបទបង្ហាញស្ដីអំពីសកម្មភាពរបស់សហភាពការងារកម្ពុជា នៅក្នុងការលើកកម្ពស់សិទ្ធិរបស់កម្មករ ទាំងក្នុង និងក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន រួមទាំងការលើកកម្ពស់កម្មករចំណាកស្រុកទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។
លោកបានបង្ហាញអំពីសេវាកម្មរបស់ មជ្ឈមណ្ឌលធនធានពលករ បានផ្ដល់ចំណេះដឹង ព័ត៌មាន ជំនួយផ្នែកច្បាប់ ការបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ ការសម្របសម្រួល និងសេវាកម្មនានា សម្រាប់ពលករទេសន្តប្រវេសន៍ដែលបម្រុងទៅរកការងារធ្វើនៅក្រៅប្រទេស និងពលករទេសន្តរប្រវេសន៍ ដែលត្រឡប់មកវិញព្រមទាំងគ្រួសាររបស់ពួកគេ។
វេទិការនេះដែរ មានអ្នកចូលរួមចំនួន ៥០នាក់ មកពី CLC Cambodia អង្គការ ILO ស្ថានទូតអូស្រ្តាលី ស្ថានទូតដាណាដា ក្រសួងការងារ អង្គការ GADC អង្គការ IOM អង្គការ LSCW នាយកដ្ឋាន TVET សមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និងសមាគម NACC៕
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...