សិក្ខាសាលាស្ដីពី ការលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធកិច្ចការពារសង្គមសម្រាប់ថ្នាក់ដឹកនាំសហជីព

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សហភាពការងារកម្ពុជា និងអង្គការអ៊ុកស្វាម ក្រោមការគាំទ្រថវិកាដោយសហភាពអ៊ឺរ៉ុប បានរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធកិច្ចការពារសង្គមសម្រាប់ថ្នាក់ដឹកនាំសហជីព នៅសណ្ឋាគារ អង្គរផារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះដែរ មានការចូលរួម លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) លោកស្រី ហេង ចិន្តា អនុប្រធានសហភាពការងារកម្ពុជា លោក ថន ប៊ុនលី តំណាងអង្គការអ៊ុកស្វាម និងសិក្ខាកាមចំនួន ៥៦ នាក់ដែលមកពីសហព័ន្ធសហជីពវិស័យសំណង់ កសិកម្ម ដឹកជញ្ជូន ទេសចរណ៍ សិប្បកម្ម និងវិស័យផ្សេងទៀត។

លោក ថន ប៊ុនលី តំណាងអង្គការអ៊ុកស្វាម មានមតិស្វាគមន៍ និងណែនាំអំពីគម្រោង EU-First។ ហើយលោកក៏បានធ្វើបទបង្ហាញអំពីកម្មវិធីជំនួយសង្គម និងកម្មវិធីកំណត់អត្តសញ្ញាណជនក្រីក្រ។

ដោយឡែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានមានមតិសំណេះសំណាល និងបើកកម្មវិធី ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធសន្តិសុខសង្គមរបស់កម្មករនិយោជិតផងដែរ។

បន្ថែមពីនេះ លោកបានពន្យល់អំពីអត្ថប្រយោជន៍នៃប័ណ្ឌ ប.ស.ស. និងចំណុចវិជ្ជមានរបស់ ប.ស.ស. ដល់សិក្ខាកាម។ លោកក៏បានបញ្ជាក់ដែរថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងសហភាពការងារកម្ពុជា កំពុងតែជំរុញឱ្យមានការផ្សព្វផ្សាយអំពីប្រយោជន៍នៃប័ណ្ឌ ប.ស.ស. ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជាដែលធ្វើការគ្រប់វិស័យទាំងអស់។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish