កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ សហភាពការងារកម្ពុជា (CLC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «អត្ថប្រយោជន៍របបសន្តិសុខសង្គមនៅកម្ពុជា» នៅសួនទឹកគជ់ស្វាយព្រៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ផ្តល់ចំណេះដឹងឱ្យកាន់តែច្បាស់បន្ថែមពាក់ព័ន្ធនឹង ប.ស.ស. និងផ្សព្វផ្សាយបន្តអំពីនីតិវិធីចូលជាសមាជិក ប.ស.ស. ព្រមទាំងអត្ថប្រយោជន៍គាំពារផ្សេងៗ ទៅដល់បងប្អូនកម្មករនិយោជិតក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែល្អប្រសើរ។
វគ្គបណ្តុះបណ្តាលនេះផងដែរ មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញចំនួន ២ រូបតំណាងមកពីបេឡាជាតិសន្តិសុខសង្គម និងបងប្អូនកម្មករនិយោជិតមកពីវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងប្រមាណ ៤០ នាក់។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...