លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក៏ដូចជាបើកកម្មវិធីជាមួយសមាជិកសមាជិកសហព័ន្ធសំណង់ (BWTUC) ដែលមានតំណាងមន្ទីការងារ តំណាងស្នងការខេត្ត និងអង្គការនានា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពត។
ក្នុងពិធីនេះលោកបានលើកឡើងអំពីប្រវត្តិទិវានេះ និងការវិវឌ្ឍន៍ក្នុងវិស័យការងារ និងស្នើរាជរដ្ឋាភិបាល បង្កើតច្បាប់ស្តីពី សុខភាពសុវត្ថិភាព សម្រាប់កម្មករនិយោជិត និងស្នើក្រសួងចុះអធិការកិច្ច ដើម្បីឲ្យក្រុមហ៊ុន អនុវត្តគោលការណ៍សុខភាពសុវត្ថិភាពឲ្យបានល្អ រួមទាំងជំរុញឲ្យក្រុមហ៊ុនអនុវត្តច្បាប់ការងារ ចុះបញ្ចីប.ស.ស និងកំណត់ប្រាក់ឈ្នួលតាមវិស័យការងារ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...