នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញចូលរួមចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ជាមួយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដែលមានសមាសភាពចូលរួមចំនួន ៥១នាក់ មកពីភាគីនិយោជក ១៧នាក់ ភាគីរាជរដ្ឋាភិបាល ១៧នាក់ និងភាគីសហជីព ១៧នាក់ ក្រោយពីកិច្ចប្រជុំមិនបាឯកភាពគ្នាលើតួលេខរួមនោះ អង្គប្រជុំបានសម្រេចបោះឆ្នោតលើតួលេខចំនួន ៣៖ តួលេខភាគីនិយោជក ១៨៨ដុល្លា មានសំឡេងគាំទ្រ០សំឡេង ភាគីរាជរដ្ឋាភិបាលដាក់តួលេខ១៩២ដុល្លារ មានសំឡេងគាំទ្រ ៤៥សំឡេង និងភាគីសហជីពដាក់តួលេខ២០៤ដុល្លារមានសំឡេងគាំទ្រ០៦សំឡេង។
ដូចច្នេះជាលទ្ធផលបោះឆ្នោតបានសម្រេចយកតួលេខសំឡេងភាគច្រើនគឺ ចំនួន ១៩២ដុល្លារ និងបូកបន្ថែម ២ដុល្លារ ពីរាជរដ្ឋាភិបាលដូចនេះចំនួនប្រាក់ឈ្នួលអប្បបរមាថ្មី ស្មើនឹងចំនួន ១៩៤ដុល្លារ ក្នុងមួយខែ សម្រាប់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្បើដំណើទូទាំងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២២។
ដោយយោងតាមច្បាប់ការងារ រដ្ឋមន្រ្តីក្រសួងការងារ ជាអ្នកចេញសេចក្តីប្រកាស ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាដោយយោងតាមលទ្ធផលកិច្ចប្រជុំ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...