នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហការីបានអញ្ជើញចូលរួមប្រជុំពិភាក្សាអំពី គម្រោងរបស់អង្គការ ILO ពាក់ព័ន្ធទៅនឹងការពង្រឹងសុខភាពសុវត្ថិភាពនៅកន្លែងការងារដែលត្រៀមអនុវត្តនៅឆ្នាំ២០២៤-២០២៦។
គម្រោងនេះគឺធ្វើឡើងដើម្បីធ្វើយ៉ាងណាឲ្យកម្មករនិយោជិតរួចផុតអំពីគ្រោះថ្នាក់ផ្សេងៗដែលកើតមានដល់ជីវិតពួកគេនៅកន្លែងការងារ និងសុខភាពផ្លូវចិត្តផងដែរ។
បន្ថែមពីនេះ គម្រោងនេះនឹងលើកកម្ពស់ការសហការ និងការផ្គួបកម្លាំងគ្នារវាង សុវត្ថិភាពការងារនិងសុខភាព (OSH) និងគោលការណ៍និងសិទ្ធិជាមូលដ្ឋាននៅកន្លែងការងារ (FPRW) ដទៃទៀតដូចជា៖
១.ថ្នាក់តំបន់
-ដើម្បីពង្រឹងចំណេះដឹងស្ដីពីបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងអនាម័យ ដែលជា FPRW លើកទី៥ និងលើកកម្ពស់សុខភាពផ្លូវចិត្តរបស់កម្មករនិយោជិកក្នុងរដ្ឋជាសមាជិកអាស៊ានថ្នាក់ជាតិ។
២.ថ្នាក់ជាតិ
-ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធ OSH របស់កម្ពុជា ដើម្បីឆ្លើយតបចំពោះហានិភ័យផ្លូវកាយ និងហានិភ័យចិត្តសង្គម រួមទាំងសុខភាពផ្លុវចិត្តនៅកន្លែងការងារ។
-ដើម្បីលើកទឹកចិត្ត និងផ្ដល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តផែនការមេលើកទី៣។
៣.កម្រិតកន្លែងធ្វើការ
-ដើម្បីកសាងសមត្ថភាពភាគីពាក់ព័ន្ធក្នុងការឆ្លើយតបចំពោះបញ្ហាសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការដូចជា តាមរយៈការវាយតម្លៃលើហានិភ័យចិត្តសង្គម ដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្តរបស់កម្មករនិយោជិត។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...