រយៈពេលជាង២០ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ សហភាពការងារកម្ពុជា (CLC) ត្រូវបានដៃគូរអន្តរជាតិ និងអង្គការអន្តរជាតិនានានៅលើពិភពលោកទទួលស្គាល់ ថាគឺជាសហជីពឯករាជ្យ និងជាដៃគូរអភិវឌ្ឍន៍សិទ្ធិការងារដ៍សំខាន់មួយ ក្នុងការលើកកម្ពស់លក្ខខណ្ខ ការងារ និងការពារសិទ្ធិកម្មករក្នុងប្រទេសកម្ពុជា។ ដៃគូរ អន្តរជាតិ និងអង្គការអន្តរជាតិនានាតែងតែគាំទ្រ និងធ្វើការទំនាក់ទំនងសហការជាដៃគូរ ជាមួយសហភាព(CLC) បានជួយគាំទ្រ និងពង្រឹងការកសាងសមត្ថភាពផ្សេងៗដល់សមាជិក និងកម្មករក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ សិក្ខាសាលា កិច្ចប្រជុំក្នុង និងក្រៅប្រទេស ការផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សារៀនសូត្រពីដៃគូអន្តរជាតិផងដែរ។ ក្រៅពីនេះដៃគូរអន្តរជាតិ និងអង្គការអន្តរជាតិទាំងនោះបានជួយគាំទ្រដល់យុទ្ធនាការផ្សេងៗទាំងក្នុងនិងក្រៅប្រទេស តាមរយៈការតស៊ូមតិ និងបញ្ចុះបញ្ចូលការធ្វើកិច្ចសន្ទនា សង្គមជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនអ្នកបញ្ជាទិញ ការធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល និងជំរុញឱ្យមានលក្ខខណ្ឌការងារប្រសើរឡើង សម្រាប់កម្មករ ការចូលរួមប្រឹក្សាផ្តល់យោបល់ និងជំរុញការដោះស្រាយ វិវាទការងារនៅអង្គការអន្តរជាតិខាងការងារ (ILO) ទាំងនេះ គឺជាការខិតខំប្រឹងប្រែងរក្សាទំនាក់ទំនង និងការកសាងបណ្តាញដៃគូលើឆាកអន្តរជាតិ ក្នុងការជំរុញឱ្យសំឡេងសហជីពក្នុងប្រទេសកម្ពុជា ត្រូវបានដោះស្រាយ និងតាមដានយកចិត្តទុកដាក់ ពីដៃគូអន្តរជាតិផងដែរ។
វគ្គបណ្តុះបណ្តាលគ្រូបង្គោល ផ្នែកសហជីព នៅឆ្នាំ២០២០នេះ សហភាពការងារកម្ពុជា (CLC) បានបង្កើនកិច្ចសហការបន្ថែម ជាមួយសហជីពមកពីប្រទេសបារាំង (CFDT) ក្នុងគោលបំណងផ្តល់វគ្គបណ្តុះបណ្តាលជំនាញគ្រូបង្គោល (TOT) សម្រាប់តំណាងសហជីពមកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀត ដែលជាសមាជិករបស់សហភាពការងារកម្ពុជាកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងសហជីពមូលដ្ឋាន ពង្រឹងសិទ្ធិអំណាចក្នុងការចរចាជាមួយនិយោជក ដើម្បីជួយការពារសិទ្ធិ និងអត្ថប្រយោជន៍ ជូនកម្មករនិយោជិតក្នុងវិស័យការងារ។
សហភាពការងារកម្ពុជា បានទទួលជំនួបទស្សនកិច្ចដៃគូរថ្មី ក្នុងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិផ្នែកសហជីពរបស់ប្រទេស New Zealand UnionAID ដែលផ្តល់ឱកាសសម្រាប់យុវជន និងនិសិត្ស ដែលធ្វើការក្នុងវិស័យការងារ។ កិច្ចសហការថ្មីនេះ គឺផ្តោតសំខាន់លើកម្មវិធីអាហារូបករណ៍សម្រាប់យុវជននិសិត្ស សកម្មជនសហជីព សមាគម និងសហគមន៍នានា ដែលជាសមាជិករបស់សហភាព នឹងទទួលបានឱកាសទៅទស្សនៈកិច្ចសិក្សា រយៈពេល៦ខែ នៅប្រទេស New Zealand ដើម្បីពង្រឹងសមត្ថភាពយុវជន ដែលជាសមាជិក សកម្មជនសិទ្ធិការងារ។ កម្មវិធីសិក្សានេះមានរយៈពេល៥ឆ្នាំ ក្នុងមួយឆ្នាំៗ យុវជនប្រហែលជាង ១០នាក់ និងទទួលបានឱកាសទៅទស្សនៈកិច្ចសិក្សាជំនាញរបស់ខ្លួន ដើម្បីយកមកអភិវឌ្ឍន៍វិស័យការងារក្នុងប្រទេសកម្ពុជា។
កន្លងមកសហភាពការងារកម្ពុជា មានដៃគូសហការដូចជា៖ITUC, ITUC-AP, CNV, ACV, LO-TCO, ELA, ILO-MRC, SOLIDAR, WSM, OXFAM និង SC ដែលបានបន្តសហការធ្វើការងារផ្នែកសិទ្ធិ និងលក្ខខណ្ឌការងារ ជាមួយសហភាពការងារកម្ពុជា។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...