ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តចូលរួមចរចាជាលក្ខណៈត្រីភាគីដើម្បីទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តចូលរួមចរចាជាលក្ខណៈត្រីភាគី ដើម្បីទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ​ និងកាបូប។
ក្នុងកិច្ចប្រជុំព្រឹកនេះ លោក អាត់ ធន់ បានបន្តលើកឡើងពីទឡ្ហីករណ៍ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសគឺផ្ដោតលើផលវិបាករបស់កម្មករនៅក្នុងការចំណាយលើអាហារ ក្រៅពីអាហារ និងតម្រូវការសង្គមផ្សេងៗ។
លោក អាត់ ធន់ បានស្នើឱ្យរដ្ឋាភិបាល និងនិយោជក បន្តជួយលើចំណុចខាងក្រោម៖
– តម្លើងប្រាក់ឈ្នួលអប្បរមាជូនកម្មករ កាត់ដេរ ២១៥ដុល្លារ។
– ទប់ស្កាត់អតិផរណាឱ្យមកនៅកម្រិតទាប ដែលអាចកាត់បន្ថយការចំណាយរបស់កម្មករ
– ជួយកាត់បន្ថយការចំណាយផ្នែកថែទាំសុខភាពរបស់កម្មករ និងគ្រួសារ។
– បញ្ចុះតម្លៃទឹក-ភ្លើងឲ្យទាបសមរម្យ។
– កាត់បន្ថយភាពស្មុគស្មាញ និងការចំណាយ ដូចជា ការិយាធិបតេយ្យ ភាពស្មុគ្រស្មាញក្នុងការផ្តល់សេវា និង បន្ថយ logistics.
– ស្នើរបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា​នៅវិស័យផ្សេងទៀតផងដែរ​។
ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន២១៥ដុល្លារអាមេរិក​ និងតំណាងភាគីនិយោជកបានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាមេរិក​។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣​ខាងមុខនេះ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish