យុទ្ធនាការសប្ដាហ៍គាំពារសង្គម ក្រោមប្រធានបទ «ស្ត្រីជាកម្មករ និងកសិករក្នុងវិស័យកសិ-ស្បៀងអាហារត្រូវការកិច្ចគាំពារសង្គមជាចាំបាច់»

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងបុគ្គលិកសហភាពការងារកម្ពុជា (CLC) បានធ្វើយុទ្ធនាការសប្ដាហ៍គាំពារសង្គម ក្រោមប្រធានបទ «ស្ត្រីជាកម្មករ និងកសិករក្នុងវិស័យ កសិ-ស្បៀងអាហារត្រូវការកិច្ចគាំពារសង្គមជាចាំបាច់» ដើម្បីចូលរួមចំណែកក្នុង ការបន្លឺសំឡេងស្ត្រីជាកម្មករ និងកសិករក្នុងវិស័យកសិ-ស្បៀងអាហារ ដោះស្រាយវិសមភាពជាប្រព័ន្ធ និងជំរុញការផ្ដាស់ប្ដូរប្រកបដោយអត្ថន័យនៅក្នុងក្របខណ្ឌកិច្ចគាំពារសង្គមរបស់កម្ពុជា។
✍️ គោលបំណងនៃយុទ្ធនាការនេះ គឺ៖
✅លើកកម្ពស់ការយល់ដឹង៖ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃកិច្ចគាំពារសង្គមដែលកម្មករ និងកសិករជាស្ត្រី ជួបប្រទះក្នុងវិស័យកសិ-ស្បៀងអាហារក្នុងចំណោមអ្នកបង្កើតគោលនយោបាយ អ្នកពាក់ព័ន្ធ និងសាធារណជន។
✅ផ្តល់សិទ្ធិអំណាចដល់ក្រុមគោលដៅ៖
លើកទឹកចិត្តកម្មករ និងកសិករជាស្ត្រី ឱ្យទទួលបានកិច្ចគាំពារសង្គមដែលមានស្រាប់ និងសិទ្ធិរបស់ពួកគេ។
✅តស៊ូមតិសម្រាប់ការកំណែទម្រង់គោលនយោបាយ៖
ប្រមូលការគាំទ្រសាធារណៈ និងស្ថាប័ន សម្រាប់ប្រព័ន្ធគាំពារសង្គមដែលឆ្លើយតបទៅនឹងយេនឌ័រ និងបរិយាប័ន្ន។
✅ជំរុញកិច្ចសហប្រតិបត្តិការ៖
ពង្រឹងភាពជាដៃគូក្នុងចំណោមអង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធអន្តរជាតិ ដើម្បីដោះស្រាយគម្លាតនៃកិច្ចគាំពារសង្គម។
តាមរយៈគំនិតផ្តួចផ្តើមនេះ កសិករ និងកម្មករជាស្ត្រី រួមទាំងសហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងអង្គការបន្ទាយស្រី (BS) ផ្ដល់វេទិកានៃការពង្រីកសំឡេងរបស់ស្ត្រី និងយុវកសិករនៅតាមជនបទដោយដាក់សំណើអំពីក្ដីកង្វល់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយវិសមភាពជាប្រព័ន្ធ និងជំរុញការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ននៅក្នុងក្របខណ្ឌគាំពារសង្គមរបស់កម្ពុជា៕

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish