នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកកម្មវធីនៅក្នុងសិក្ខាសាលាអន្តរជាតិថ្នាក់តំបន់អាសុី ស្ដីពី បរិយាកាសការងារល្អនិងសុវត្ថិភាព និងសិទ្ធិមូលដ្ឋាននៅកន្លែងការងារ នៅសណ្ឋាគារ សោមាទេវី ខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក អាត់ ធន់ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅដល់សិក្ខាកាមទាំងអស់
ដែលមកពីប្រទេសផ្សេងៗដូចជា បែលហ្សិក អូស្ត្រាលី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ និងប្រទេសកម្ពុជា។
ក្រៅពីនេះ លោកបានមានប្រសាសន៍ទៅកាន់សិក្ខាកាមអំពី សកម្មភាព និងបេសកកម្មរបស់ សហភាពការងារកម្ពុជា នៅក្នុងការធ្វើការងារទាក់ទងនឹងកម្មករនិយោជិត និងការលើកកម្ពស់សិទ្ធិរបស់កម្មករវិស័យកាត់ដេរ វិស័យសំណង់ កសិកម្ម សិប្បកម្ម និងវិស័យផ្សេងទៀតផងដែរ។
លោកបន្តថា បញ្ហាបរិយាកាសការងារល្អ និងសុវត្ថិភាព វាទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមពីភាគីពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា «ក្របខណ្ឌសុវត្ថិភាពនិងល្អនៅកន្លែងការងារនៅកម្ពុជាមិនទាន់បានល្អប្រសើរនៅឡើយទេ។»
បន្ថែមពីនេះ លោកបានលើកឡើងអំពីស្ថានភាព និងបញ្ហាប្រឈមរបស់សហជីពឯករាជ្យដែលធ្វើការនៅក្នុងការលើកកម្ពស់សិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ ហើយលោកក៏បានលើកឡើងអំពីដំណើរការនៃការចរចារប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ។ នៅក្នុងកិច្ចសិក្ខាសាលនេះដែរ រៀបចំដោយអង្គការ WSM អង្គការ ACV និង CLC។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...