កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ លើកទី២

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ លើកទី២ ដើម្បីបន្តពិភាក្សាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏បានលើកឡើងពីបញ្ហាប្រឈមរបស់កម្មករនិយោជិត ទាក់ទងការចំណាយច្រើន ហើយចំណូលទាប ដែលធ្វើឱ្យកម្មករមានការលំបាកខ្លាំង។
លោក អាត់ ធន់ បានស្នើឱ្យរាជរដ្ឋាភិបាល និងនិយោជក ត្រូវបន្តបង្កើនប្រាក់ឈ្នួល និងដោះស្រាយបញ្ហា ទប់ស្កាត់ទំនិញឡើងថ្លៃ និងចុះតបណ្តាញទឹកភ្លើងរដ្ឋ ជូនកម្មករនៅតាមបន្ទប់ជួល រួមទាំងពង្រីក ប.ស.ស. ឱ្យគ្រប់ដណ្តប់អ្នកនៅក្នុងបន្ទុក ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តរកិច្ចប្រជុំពិភាក្សានៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish