លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) លើកឡើងថា តាមរយៈកិច្ចពិភាក្សាត្រីភាគី កាលពីព្រឹកថ្ងៃទី១៨នេះ ខាងភាគីនិយោជកដំឡើងប្រាក់ឈ្នូលបន្ថែមចំនួន១,៥០ដុល្លារ (២០១,៥០ដុល្លារ) ចំណែកឯខាងភាគីរាជរដ្ឋាភិបាលដំឡើងឱ្យត្រឹម២ដុល្លារ (២០២ដុល្លារ) ខណៈពេលខាងភាគីសហជីពឯករាជ្យ បន្ថយមកស្នើត្រឹម១៣ដុល្លារ (២១៣ដុល្លារ) និងសហជីពផ្សេងទៀតស្នើដំឡើងត្រឹម៤ដុល្លារ (២០៤ដុល្លារ)។
លោកបញ្ជាក់ថា៖ «សហជីពដាក់ការជជែកគ្នាទៅ ក្រោយនិយោជកដំឡើងអ៊ីចឹងង យើងបញ្ចុះមកត្រឹមប៉ុណ្នឹង(២១៣ដុល្លារ)។ ប៉ុន្តែនៅពេលដែលចរចាថ្ងៃទី២៨ ប្រហែលមិនមានការចុះទៀតទេ ហើយបើគេមិនសម្រេច ត្រូវធ្វើការបោះឆ្នោត»។
លោកបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំចប់នេះ ខាងសហជីពបន្តពិភាក្សាផ្ទៃក្នុង ដើម្បីរកដំណោះស្រាយ និងយន្តការដែលអាចដំឡើងប្រាក់ឈ្នួលឱ្យកម្មករច្រើនជាងនេះ។ លោក អាត់ ធន់ បន្តថា នឹងផ្តល់ជាសារ និងទុក្ខកង្វល់នានារបស់កម្មករ តាមរយៈបណ្តាញសង្គម ដើម្បីឱ្យរដ្ឋាភិបាល និងភាគីផ្សេងៗ មានការកែប្រែគំនិត និងផ្តល់ប្រាក់ឈ្នួលប្រសើរជាងនេះ។ តែបើគ្មានជម្រើសអ្វីផ្សេងទេ លោកថា គឺអាស្រ័យលើការបោះឆ្នោតចុងក្រោយ ក្នុងចំណោមជាង៥១រូប គ្រប់ភាគីទាំងអស់ដែលលទ្ធផលបែបណា គឺមានតែតាមហ្នឹង។
លោកលើកឡើងថា៖ «យើងស្នើឱ្យខាងកម្មករបន្តធ្វើការជំរុញ តាមរយៈការធ្វើយុទ្ធនាការអីផ្សេងៗ ដើម្បីឱ្យមានឥទ្ធិពលលើនិយោជក និងរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត»។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...