កិច្ចប្រជុំភាគីពាក់ព័ន្ធស្ដីពី អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅក្នុងពិភពការងារ និងអនុសញ្ញា ILO លេខ១៩០

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានអញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍បើកកម្មវិធី នៅក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធ ស្ដីពី អំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅក្នុងពិភពការងារ និងអនុសញ្ញា ILO លេខ១៩០ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បី៖
១.បង្ហាញអំពីសារសំខាន់នៃអនុសញ្ញាលេខ ១៩០ (ILO C190) និងអនុសាសន៍លេខ ២០៦ (R 206) របស់អង្គការអន្តរជាតិខាងការងារ។

២.ពិនិត្យមើលភាពខ្វះចន្លោះ ឬការបំពេញបន្ថែមសម្រាប់ក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធការបៀតបៀនផ្អែកលើយេនឌ័រនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងខ្លឹមសារនៅក្នុង C190 និង R206។

៣.ដើម្បីផ្ដួចផ្ដើមពិភាក្សាអំពីលទ្ធភាព និងកម្មវិធីដែលអាចមានកិច្ចសហការគ្នាកើតឡើង សម្រាប់គោលដៅឆ្ពោះទៅការលុបបំបាត់អំពីហិង្សា និងការបៀតបៀន (VH) នៅក្នុងពិភពការងារ រួមបញ្ចូលទាំង GBVH។

កម្មវិធីនេះមានអ្នកចូលរួមប្រហែល ៧០នាក់ មានពីស្ថាប័នផ្សេងៗដូចជា សហភាពសហព័ន្ធសហជីព និងបណ្តាញសហជីពស្ត្រី ក្រុមជនបង្គោល GBVH ថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល តំណាងនិយោជក និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...

ទំនាក់ទំនង

  • ផ្ទះលេខ ២,៣ជី ផ្លូវ២៦បីធី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ រាជធានីភ្នំពេញ
  • 087 888 959 / 012 509 709ច័ន្ទ-សុក្រ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
  • clc.cambodia@online.com.khឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង
Developed: CyberFish