ការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលអវិជ្ជមានដល់មនុស្ស សត្វ និងរុក្ខជាតិនៅលើសកលលោក។ ឥទ្ធិពលនេះ វាបានកើតឡើងពីមនុស្ស ដោយការកាប់ព្រៃឈើ ការបំពុលផ្សែងឧស្ម័នចេញពីរោងចក្រឧស្សាហកម្ម ការប្រើប្រាស់ប្លាស្ទិក និងថាមពលដែលប៉ះពាល់ដល់បរិយាកាស។
នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្នុងកម្មវិធី «យុទ្ធនាការដាំដើមឈើ និងស្មៅដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក» លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានអញ្ជើញតំណាងសហជីព និង NGO តំណាងអង្គការផ្សេងៗជាង ៧០ នាក់ ដែលមកពីជាង១០ប្រទេស ទាំងនៅក្នុងអាស៊ី និងអឺរ៉ុប ដើម្បីដាំកូនឈើជានិមិត្តរូបក្នុងការចូលរួមការពារបរិស្ថាន នៅផ្នែកខាងមុខឆៀងខាងជើងនៃប្រាសាទអង្គរ។
លោកក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាការពារបរិស្ថានទាំងអស់គ្នា ដោយចាប់ផ្ដើមដាំកូនឈើម្នាក់ឱ្យបានមួយដើមឡើងទៅ កុំប្រើថង់ប្លាស្ទិក កុំបោះសំរាមចោលផ្ដេសផ្ដាស និងតាមដាន ព្រមទាំងជំរុញការអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ រួមទាំងបញ្ឈប់ការកាប់ព្រៃឈើ និងបំពុលបរិស្ថានផងដែរ។
បន្ថែមពីនេះ ក្រុមការងារក៏បានជូនសិក្ខាកាមទាំងអស់ចូលទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...