លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់វិទ្យុវាយោនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះដែរថា ចំពោះស្ថានភាពនាពេលបច្ចុប្បន្នការដាក់តួលេខរបស់ភាគីនិយោជកចំនួន២០១.៥ដុល្លារ មិនស័ក្ដិសមទៅនឹងកម្មករចង់បាននោះទេ។
ប្រធានសហភាពការងារកម្ពុជាបន្ដថា ចំពោះស្ថានភាពរបស់កម្មករដោយសារតែប្រាក់ឈ្នួលអប្បបរមានៅមានចំនួនទាបនៅឡើយ ពួកគេបានបង្ខំចិត្តធ្វើការថែមម៉ោងដោយក្នុងមួយថ្ងៃពី២-៤ ពេលខ្លះកម្មករទាំងនោះមិនបានឈប់សម្រាកទៀតផងទាំងថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិជាដើម។ ដោយឡែកចំពោះការចំណាយរបស់កម្មករប្រចាំថ្ងៃវិញ គឺមិនមានភាពគ្រប់គ្រាន់នៅឡើយទេ។ ក្នុងនោះសម្រាប់សុខភាពរបស់កម្មករលោក អាត់ ធន់ អះអាងថាមិនសូវជាល្អប៉ុន្មាននោះទេ ដោយសារពួកគេធ្វើការច្រើនជាងការហូបចុក និងការសម្រាក។
សហភាពការងារកម្ពុជាបង្កើតឡើងនៅថ្ងៃទី ០៩ ខែមេសាឆ្នាំ ២០០៦ និងបានចុះបញ្ជីនៅ No KB/VK នៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០០៨ នៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺជាសហព័ន្ធប្រជាធិបតេយ្យនិងឯករាជ្យ។ បច្ចុប្បន្ន CLC មានសមាជិកចំនួន ១២៤០២៣ មកពីសហព័ន្ធសមាជិកសមាគមនិងសហជីពចំនួន ១០ ...